ការចុះតាមដានក្នុងការអនុវត្តការចុះវត្តមានសិស្សក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនៅតាមសាលារៀន និងបានចែកខិតបណ្ណព័ត៌មាន
ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦
នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវែង បានសហការជាមួយរដ្ឋបាលឃុំព្រែកសំបូរ ដើម្បីចុះតាមដានក្នុងការអនុវត្តការចុះវត្តមានសិស្សក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនៅតាមសាលារៀន និងបានចែកខិតបណ្ណព័ត៌មាន នៅសាលាបឋមសិក្សាព្រែកជ្រៅ និងបឋមសិក្សាកោះរកា ខេត្តព្រៃវែង។












