ការបើកផ្តល់ប្រាក់ឧបត្ថម្ភកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ នៅខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ

ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦

ថ្ងៃទី៦ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីនៅពន្ធនាគារខេត្ត ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារតាម៖

១. ខេត្តព្រះសីហនុ បានចំនួន៤នាក់ ស្មើនឹងទឹកប្រាក់ចំនួន ១ ០៤០ ០០០រៀលគត់

២. ខេត្តកំពង់ស្ពឺ បានចំនួន២នាក់ ស្មើនឹងទឹកប្រាក់ចំនួន ១៦០ ០០០រៀល

*សរុបចំនួន៦នាក់ ស្មើនឹងទឹកប្រាក់ចំនួន ១ ២០០ ០០០រៀល។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.