ការបើកផ្តល់ប្រាក់ឧបត្ថម្ភកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ នៅខេត្តសៀមរាប
ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៦
ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប បានសហការជាមួយមន្ត្រីនៅពន្ធនាគារខេត្ត ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ ចំនួន៣នាក់ ស្មើនឹងទឹកប្រាក់ចំនួន ២៤០ ០០០រៀល។












