កិច្ចប្រជុំ “ក្រុមការងារចំពោះកិច្ច សម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃចំណាយឧបត្ថម្ភរបបសន្តិសុខសង្គម សម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន”។

ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការនៃក្រសួងស.អ.យ. ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម អនុប្រធានក្រុមការងារចំពោះកិច្ច បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ នៃម.ជ.ជ.ចូលរួមកិច្ចប្រជុំ “ក្រុមការងារចំពោះកិច្ច សម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃចំណាយឧបត្ថម្ភរបបសន្តិសុខសង្គម សម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន” ដែលដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងជាប្រធានក្រុមការងារចំពោះកិច្ច អមដោយ ឯកឧត្ដម អ៊ុង លុយណា អគ្គលេខាធិការរងនៃ អ.គ.ហ. អនុប្រធានប្រចាំការក្រុមការងារចំពោះកិច្ច។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យសេចក្ដីព្រាងឯកសារទស្សនទានលម្អិត ផ្ដល់ទិសដៅ និងកំណត់អាទិភាព សម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃចំណាយឧបត្ថម្ភរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម, លោកជំទាវ, លោក លោកស្រី ដែលជាសមាជិក នៃលេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ច, មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ និង ជំនួយការមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.