កិច្ចប្រជុំបើកវគ្គសវនកម្មនៅមូលនិធិជាតិជំនួយសង្គម សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ

ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦

អគារ ម.ជ.ជ. នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកជំទាវ អ៊ុយ ច័ន្ទនិមល និងលោកខឹម សំឣាតអគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំក្រុមការងារនៃនាយកដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធ នៃមូលនិធិជាតិជំនួយសង្គម ចូលរួមកិច្ចប្រជុំបើកវគ្គសវនកម្មនៅមូលនិធិជាតិជំនួយសង្គម សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូពីចំងាយ(ZOOM) ក្រោមឣធិបតីភាពឯកឧត្តម ងី វណ្ណឌី ឣគ្គលេខាធិការរង នៃឣាជ្ញាធរសវនកម្មជាតិ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកប្រធាននាយកដ្ឋាន និងឣង្គភាព ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ចំណុះមូលនិធិជាតិជំនួយសង្គម និងក្រុមប្រតិភូសវនកម្ម នៃឣាជ្ញាធរសវនកម្មជាតិ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.