គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារសពជនបាត់បង់សម្បទាវិជ្ជាជីវៈ សរុបចំនួន៨គ្រួសារ បានទទួលប្រាក់គោលនយោបាយរបបសន្តិសុខសង្គមពីរាជរដ្ឋាភិបាល
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦
នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ស្ពឺ បានប្រគល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារសពជនបាត់បង់សម្បទាវិជ្ជាជីវៈ សរុបចំនួន៨គ្រួសារ ដែលមានមូលប្បទានបត្រចំនួន៨សន្លឹក ស្មើនឹងទឹកប្រាក់សរុបចំនួន ៨០ ២៧២ ០០០រៀល ដូចជា៖
– គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិល ចំនួន៦គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ៦១ ៦៨២ ០០០រៀល
– គ្រួសារសពជនបាត់បង់សម្បទាវិជ្ជាជីវៈ ចំនួន២គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ១៨ ៥៩០ ០០០រៀល។















