គ្រួសារសពអតីតមន្ត្រីរាជការសុីវិល និងអតីតយុទ្ធជន នៅខេត្តសៀមរាប និងខេត្តព្រៃវែង ចំនួន ១៧គ្រួសារ បានទទួលប្រាក់ធានារ៉ាប់រងសង្គម ពីរាជរដ្ឋាភិបាល
ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប និងខេត្តព្រៃវែងបានរៀបចំពីធីប្រគល់ប្រាក់ និងមូលប្បទានប័ត្រ របបសន្តិសុខសង្គម ដូចខាងក្រោម៖
+ខេត្តសៀមរាប
ជូនគ្រួសារសពនិវត្តជន អតីតមន្រ្តីរាជការស៊ីវិល ចំនួន ០៨គ្រួសារ ក្នុងនោះមាន៖ និវត្តជន ០៦សព និង ជនបាត់បង់សម្បទាវិជ្ជាជីវៈ ០២សព។
+ខេត្តព្រៃវែង
ជូនគ្រួសារសពអតីតយុទ្ធជនសរុបចំនួន ៩ សព (ប្រគល់ជាសាច់ប្រាក់ចំនួន ៣នាក់ ស្មើថវិកា ៣៨ ៩៨៧ ០០០រៀល និងជាមូលប្បទានប័ត្រចំនួន ៦នាក់ ស្មើថវិកាចំនួន ៨២ ៨៣៧ ៧៦០រៀល) ក្នុងនោះមាន និវត្តជន ១នាក់ និង ជនពិការ ៨នាក់ សរុបជាទឹកប្រាក់ ១២១ ៨២៤ ៧៦០ រៀល។















