គ្រួសារសពអតីតយុទ្ធជន ចំនួន ១៤គ្រួសារ បានទទួលប្រាក់ធានារ៉ាប់រងសង្គម ពីរាជរដ្ឋាភិបាល
ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦
ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សាខាម.ជ.ជខេត្តតាកែវ និងខេត្តកំពត បានរៀបចំប្រគល់មូលប្បទានបត្រប្រាក់ធារ៉ាប់រងសង្គមប្រាក់បូជាសពនិងប្រាក់មួយលើកដំបូងជូន
+ខេត្តតាកែវ
គ្រួសារសពអតីតយុទ្ធជនដូចខាងក្រោម
– គ្រួសារសពជនពិការចំនួន ៩ គ្រួសារ
– គ្រួសារសពនិវត្តជនចំនួន ២ គ្រួសារ
មានទឹកប្រាក់សរុបចំនួន ១៩៣,៦៤៣,៣៤០រៀល
+ខេត្តកំពត
ជូនគ្រួសារសពអតីតយុទ្ធជនជានិវត្តជន០១នាក់ ពិការ០២នាក់ សរុបចំនួន ០៣នាក់ សរុបទឹកប្រាក់ចំនួន ៧២,៣៣៩,១៤៤ រៀល។

















