ពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្ម យុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០២៦- ២០៣០ (Kick-off Event for the Update of the National Financial Inclusion Strategy 2026 – 2030)
ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦
នាព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម បានឣញ្ជើញចូលរួមពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្ម យុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០២៦- ២០៣០ (Kick-off Event for the Update of the National Financial Inclusion Strategy 2026 – 2030 ) ក្រោមការសហការរៀបចំរបស់ ធនាគារជាតិនៃកម្ពុជា និងគាំទ្រពី ADB និងUNCDFក្រោមអធិបតីភាពឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន លោក លោកស្រី តំណាងអង្គការដៃគូជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ។
















