សិក្ខាសាលាថ្នាក់ជាតិ ស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម
ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦
ទី១៩ ខែមីនា ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ‹‹គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម›› ក្រោមអធីបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ កម្មវិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងក្រសួងស្ថាប័ន និងលោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានមន្ទីរ ស.អ.យ. និងប្រធានសាខានៃ ម.ជ.ជ.ទាំង២៥ រាជធានី ខេត្ត ។

















