សិក្ខាសាលាបូកសរុបលទ្ធផល នៃគំនិតផ្តួចផ្តើមស្តីពី “ការដឹកនាំការផ្លាស់ប្តូរដើម្បីសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងគាំពារសង្គម”

ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦

នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ហួ តុលា អគ្គនាយករង និងជាសមាជិកក្រុមការងារ Lead the Change for Climate Action and Social Protection Initiatives បានអញ្ជើញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល នៃគំនិតផ្តួចផ្តើមស្តីពី “ការដឹកនាំការផ្លាស់ប្តូរដើម្បីសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងគាំពារសង្គម” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។ សិក្ខាសាលានេះប្រព្រឹតិ្តនៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដោយមានការសហការរៀបចំពី GIZ និងមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការអនុវត្តរយៈពេល ១ ឆ្នាំកន្លងមក និងការពិភាក្សា បូកសរុប និងលើកទិសដៅបន្ត បន្ទាប់ពីគំនិតផ្តួចផ្តើមនេះត្រូវបានបិទបញ្ចប់ ដោយផ្តោតលើសេចក្តីព្រាង “ឯកសារទស្សនទានស្តីពីការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តកម្មវិធីក្នុងប្រព័ន្ធគាំពារសង្គម” ដែលបានរៀបចំឡើងជាឯកសារតម្រង់ទិស និងកំណត់អំពីជំហាន ដើម្បីឈានរៀបចំផែនការសម្រាប់ការកែទម្រង់ពាក់ព័ន្ធនឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តកិច្ចគាំពារសង្គមដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងយេនឌ័ររៀបចំដាក់ចេញយន្តការអន្តរក្រសួង-ស្ថាប័ន ក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានកំណត់ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយភាពបត់បែន។ សិក្ខាសាលានេះ មានសមាសភាពអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពី លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងផែនការ មូលនិធិជាតិជំនួយសង្គម និងដៃគូរអភិវឌ្ឍពាក់ព័ន្ធ សរុបប្រមាណ ៣៥ នាក់។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.