សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី “ការវាយតម្លៃកម្មវិបាកពាក់កណ្តាលគ្រា នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ”

ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦, ដោយបានការអនុញ្ញាតពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ហួ តុលា អគ្គនាយករង បានដឹកនាំក្រុមការងារជំនាញ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី “ការវាយតម្លៃកម្មវិបាកពាក់កណ្តាលគ្រា នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” ក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូលបន្ថែម ដើម្បីឱ្យការវាយតម្លៃកម្មវិបាកពាក់កណ្ដាលគ្រានេះ ប្រព្រឹត្តទៅដោយរលូន, គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា, មូលនិធិជាតិជំនួយសង្គម (NSAF), មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំកម្ពុជា, ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា, កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា, និងក្រសួង, ស្ថាប័ន, និងដៃគូរអភិវឌ្ឍន៍ដែលពាក់ព័ន្ធ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.