គ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពអតីតមន្ត្រីរាជការសុីវិល ចំនួន ១៦គ្រួសារបានទទួលប្រាក់ធានារ៉ាប់រងសង្គម ពីរាជរដ្ឋាភិបាល

ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦

ថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង រៀបចំបើកផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ជូន៖

+ខេត្តកំពង់ស្ពឺ

​គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលក្នុងនោះ សពនិវត្តជនមានចំនួន ៧សព និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១សព ដែលមានមូលប្បទានបត្រចំនួន ៨សន្លឹក មានថវិកាសរុបចំនួន ៨២ ៦៧៨ ៧០០រៀល។

+ខេត្តព្រៃវែង

គ្រូសារសពអតីតយុទ្ធជនសរុបចំនួន ៨សព និវត្តជន ២សព និងជនពិការ ៦សព សរុបជាទឹកប្រាក់ ១០០,៩២៧,៨០០ រៀល។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.