គ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពអតីតមន្ត្រីរាជការសុីវិល ចំនួន ១៦គ្រួសារបានទទួលប្រាក់ធានារ៉ាប់រងសង្គម ពីរាជរដ្ឋាភិបាល
ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង រៀបចំបើកផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ជូន៖
+ខេត្តកំពង់ស្ពឺ
គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលក្នុងនោះ សពនិវត្តជនមានចំនួន ៧សព និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១សព ដែលមានមូលប្បទានបត្រចំនួន ៨សន្លឹក មានថវិកាសរុបចំនួន ៨២ ៦៧៨ ៧០០រៀល។
+ខេត្តព្រៃវែង
គ្រូសារសពអតីតយុទ្ធជនសរុបចំនួន ៨សព និវត្តជន ២សព និងជនពិការ ៦សព សរុបជាទឹកប្រាក់ ១០០,៩២៧,៨០០ រៀល។

















