កម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី១៣

ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៦

ទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី១៣ ក្រោមប្រធានបទ ៖ ” បរិវត្តកម្មឌីជីថល និងបរិយាបន្នជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ ” ក្រោមបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ។ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងអង្គការដៃគូ ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.