ការចុះធ្វើសវនកម្មនៅនាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស

ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៦

នារសៀលថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក សាន ផារ៉ែន ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងបានដឹកនាំប្រតិភូសវនករប្រជុំបើកការធ្វើសវនកម្មនៅនាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃមូលនិធិជាតិជំនួយសង្គម ក្នុងគោលបំណងធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង កិច្ចប្រតិបត្តិការទូទៅ និងអនុលោមភាព សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ។ដោយមានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន អង្គភាព ប្រធានការិយាល័យ នៃមូលនិធិជាតិជំនួយសង្គម ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.