កិច្ចប្រជុំបូកសរុបលទ្ធផលនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៧» របស់មូលនិធិជាតិជំនួយសង្គម

ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៦

នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦
តាមការចាត់តាំងរបស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ បូកសរុបលទ្ធផលនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៧» របស់មូលនិធិជាតិជំនួយសង្គម។
កិច្ចប្រជុំនេះ ផ្តោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. ពិនិត្យលើសូចនាករ និងសកម្មភាពអាទិភាពថ្មីៗ ដើម្បីជាមូលដ្ឋានក្នុងការគ្រោងថវិកា
២. ពិនិត្យ និងពិភាក្សាលើការគ្រោងចំណាយអត្ថប្រយោជន៍សង្គម ជំពូក៦២ រួមមាន៖ របបឧបត្ថម្ភជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងអត្ថប្រយោជន៍ក្រោមកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល
៣. ពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពឆ្នាំ២០២៧ របស់នាយកដ្ឋាន/អង្គភាព ចំណុះមូលនិធិជាតិជំនួយសង្គម
៤. ការពិនិត្យលើស្ថានភាពកើន-ថយនៃគម្រោងថវិកា ឆ្នាំ២០២៧ របស់នាយកដ្ឋាន/អង្គភាព ចំណុះមូលនិធិជាតិជំនួយសង្គម។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្រោមកាសម្របសម្រួលរបស់នាយកដ្ឋានគ្រប់គ្រង

ថវិកា ហិរញ្ញវត្ថុ និងគណនេយ្យដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់មូលនិធិជាតិជំនួយសង្គម និងដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់នាយកដ្ឋាន និងអង្គភាពក្រោមចំណុះមូលនិធិជាតិជំនួយសង្គម។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.