កិច្ចប្រជុំបើកវគ្គសវនកម្ម (HACT Spot Check) លើប្រតិបត្តិការចំណាយថវិកាក្រោមគម្រោងសហប្រតិបត្តិការដៃគូជាមួយមូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF)នៅមូលនិធិជាតិជំនួយសង្គម សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ
ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦
នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦៖ តាមការចាត់តាំងរបស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករងមូលនិធិជាតិជំនួយសង្គមូលនិធិជាតិជំនួយសង្គម ដោយមានការចូលរួមពីលោក សាន ផារ៉ែន ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង បាន ចូលរួមកិច្ចប្រជុំបើកវគ្គសវនកម្ម (HACT Spot Check) លើប្រតិបត្តិការចំណាយថវិកាក្រោមគម្រោងសហប្រតិបត្តិការដៃគូជាមួយមូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF) សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ ព្រមទាំងការពិនិត្យមើលទៅលើអនុលោមភាព និងប្រព័ន្ធគ្រប់គ្រងទូទៅរបស់មូលនិធិជាតិជំនួយសង្គម តាមរយៈប្រព័ន្ធវីដេអូពីចំងាយ(ZOOM) ជាមួយនឹងក្រុមការងារសវនកម្មឯករាជ្យ Lochan & Co។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ក្រុមការងារនៃនាយកដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធ នៃមូលនិធិជាតិជំនួយសង្គម ដែលជាអង្គភាពអនុវត្តសកម្មភាពក្រោមគម្រោងថវិកាសហប្រតិបត្តិការជាមួយដៃគូមូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF)។

















