កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១១៥៨ សហវ.ប្រក.អ.រតន ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចមាតិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម អមដោយលោក ហេង វង្សធីរិទ្ធ គណនេយ្យករ និងលោក ស្ងួន ឌីណេ ប្រធាននាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំក្រុមការងារការិយាល័យជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១១៥៨ សហវ.ប្រក.អ.រតន ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចមាតិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធវីដេអូពីចំងាយ(ZOOM) ដែលរៀបចំដោយអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹង និងការត្រៀមលក្ខណៈក្នុងការអនុវត្តចំណាត់ថ្នាក់នីមួយៗ នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចែកជាចំណាត់ថ្នាក់ចំណូល ចំណាយ និងត្រូវបែងចែកជាក្រុម,ប្រភេទ,ជំពូក,គណនី និងអនុគណនី ស្របតាមបទប្បញ្ញត្តិជាធរមាននៃប្រកាសខាងលើ។ដោមានការអញ្ជើញចូលរួម ផ្ទាល់ និងតាមរយប្រព័ន្ធonline ពីសំណាក់លោក លោកស្រីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រមាណ ១០០នាក់ ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.