កិច្ចប្រជុំពិភាក្សាស្តីពីការឆ្លុះបញ្ចំងវិធានការកែលម្អតាមអនុសាសន៍នៃការធ្វើសវនកម្មដល់ទីកន្លែង (HACT Spot Check)លើប្រតិបត្តិការចំណាយ និងការរៀបចំគម្រោងថវិកាក្រោមកិច្ចសហប្រតិបត្តិការជាមួយ UNICEF ប្រចាំត្រីមាសទី២ នៃឆ្នាំ២០២៦។
ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦
នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំក្រុមការងារការិយាល័យគ្រប់គ្រងជំនួយដៃគូនៃនាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីកិច្ចប្រជុំពិភាក្សាស្តីពីការឆ្លុះបញ្ចំងវិធានការកែលម្អស្របតាមអនុសាសន៍នៃការធ្វើសវនកម្មដល់ទីកន្លែង (HACT Spot Check)លើប្រតិបត្តិការចំណាយក្រោមគម្រោងកម្មវិធី Policy and Public Financing for Children របស់មូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF) និងការពិនិត្យលើការរៀបចំគម្រោងថវិកាក្រោមកិច្ចសហប្រតិបត្តិការជាមួយ UNICEF ប្រចាំត្រីមាសទី២ នៃឆ្នាំ២០២៦។ កិច្ចប្រជុំនេះផ្ដោតទៅលើ៖
១.ការឆ្លុះបញ្ចាំងលើវិធានការកែលម្អស្របតាមអនុសាសន៍នៃការធ្វើសវនកម្មដល់ទីកន្លែង (HACT Spot Check)លើប្រតិបត្តិការចំណាយក្រោមគម្រោងកម្មវិធី Policy and Public Financing for Children របស់មូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF) សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងឆ្នាំពាក់ព័ន្ធ
២.ការពង្រឹងការអនុវត្តថវិកាក្រោមកិច្ចសហប្រតិបត្តិការជាមួយ UNICEF ស្របតាមក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងនីតិវិធីអនុវត្តចំណាយថវិកា និងនីតិវិធីគ្រប់គ្រង និងអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
៣.ការត្រៀមលក្ខណៈ និងផ្តល់កិច្ចសហការដល់ក្រុមប្រតិភូសវនករឯករាជ្យសម្រាប់ការធ្វើសវនកម្មដល់ទីកន្លែង (HACT Spot Check)លើប្រតិបត្តិការចំណាយក្រោមគម្រោងកម្មវិធី Policy and Public Financing for Children របស់មូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF) សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ
៤.ការពិនិត្យលើការរៀបចំគម្រោងថវិកាក្រោមកិច្ចសហប្រតិបត្តិការជាមួយ UNICEF ប្រចាំត្រីមាសទី២ នៃឆ្នាំ២០២៦ និងការជម្រះបញ្ជីចំណាយត្រីមាសទី១នៃឆ្នាំ២០២៦។
















