គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិល ចំនួន២៣គ្រួសារ បានទទួលប្រាក់ធានារ៉ាប់រងសង្គមពីរាជរដ្ឋាភិបាល

ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦

ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦៖ សាខាម.ជ.ជ.ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តស្វាយរៀង និងខេត្តតាកែវ បានរៀបចំពិធីប្រគល់មូលប្បទានប័ត្រដែលជាប្រាក់គោលនយោបាយរបបសន្ដិសុខសង្គម (ប្រាក់ធានារ៉ាប់រងសង្គម) ជូនគ្រួសារសពនិវត្តជនអតីតមន្ត្រីរាជការស៊ីវិលនៅតាម៖

+ខេត្តបាត់ដំបង៖

គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន ៥គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ៥៣ ៨៥០ ០០០រៀល

+ខេត្តកំពង់ធំ

គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន ៤នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៣៧ ១៨៩ ៩០០រៀល។

+ខេត្តស្វាយរៀង

គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន ៦នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៥៦ ១១៣ ០០០រៀល។

+ខេត្តតាកែវ

គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន ៨នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៨០ ៩០៥ ០០០រៀល។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.