គ្រួសារសពអតីតយុទ្ធជន ចំនួន ១១គ្រួសារ បានទទួលប្រាក់ធានារ៉ាប់រងសង្គម ពីរាជរដ្ឋាភិបាល
ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ បានរៀបចំបើកផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ជូន៖
+ខេត្តកំពង់ចាម
ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០៥សព ក្នុងនោះសពនិវត្តជនចំនួន៣សព និងសពជនពិការចំនួន ២សព សរុបទឹកប្រាក់ចំនួន ៧០,៦៨០,០០០រៀល
+ខេត្តប៉ៃលិន
ជូនគ្រួសារសពអតីតយុទ្ធជនចំនួន៤សព ក្នុងនោះសពនិវត្តជនចំនួន២សព និងសពជនពិការចំនួន ២សព សរុបទឹកប្រាក់ចំនួន ៦៤,៥៧៩,៨៧០រៀល
+ខេត្តព្រះសីហនុ
ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន២គ្រួសារសព សរុបទឹកប្រាក់ចំនួន ៤០,៦៨៩,៩៧៨ រៀល។














