គ្រួសារសពអតីតយុទ្ធជន ចំនួន ១៦គ្រួសារ បានទទួលប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងឧបត្ថម្ភមួយលើក ពីរាជរដ្ឋាភិបាល
ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប និងខេត្តព្រះសីហនុ បានរៀបចំពីធីប្រគល់ប្រាក់ និងមូលប្បទានប័ត្រ ធានារ៉ាប់រងសង្គម និងបូជាសព-ឧបត្ថម្ភ១លើក ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ១៣គ្រួសារ ស្មើទឹកប្រាក់សរុប ១៩៣,៣៩១,៩១៦រៀល ក្នុងនោះមាន៖
+ខេត្តសៀមរាប
– បូជាសព-ឧបត្ថម្ភ១លើក ៥សព ស្មើទឹកប្រាក់ ១០៨,១១៤,៧៥៦រៀល
– ធានារ៉ាប់រងសង្គម ៨សព ស្មើទឹកប្រាក់ ៨៥,២៧៧,១៦០រៀល
+ខេត្តព្រះសីហនុ
ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន០៣គ្រួសារសព (និវន្ដជន)ទឹកប្រាក់សរុបចំនួន ៣២,១៣០,០០០រៀល។















