ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង”

ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង” ដោយមានការអញ្ជើញចូលរួមពីលោក ទក សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវ លោក លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន អង្គភាព និងមន្ត្រីមកពីនាយកដ្ឋាន និងអង្គភាពចំណុះមូលនិធិជាតិជំនួយសង្គម សរុបប្រមាណ ១២០នាក់។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង” ជូនដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការទាំងអស់នៃមូលនិធិជាតិជំនួយសង្គម។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.