វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”
ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦
នៅថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានឣញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងប្រធានបទឱ្យស្របទៅនឹងនិន្នាការនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានសាស្រ្តាចារ្យអន្តរជាតិ ដែលជាអ្នកជំនាញបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ។ វគ្គបណ្តុះបណ្តាលខាងលើមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ។














