សិក្ខាសាលាកំណត់អាទិភាពសម្រាប់ការរៀបចំ “របៀបវារៈស្រាវជ្រាវជាតិក្នុងប្រព័ន្ធគាំពារសង្គម”

ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហួ តុលា អគ្គនាយករងមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួម សិក្ខាសាលាកំណត់អាទិភាពសម្រាប់ការរៀបចំ “របៀបវារៈស្រាវជ្រាវជាតិក្នុងប្រព័ន្ធគាំពារសង្គម” ដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទស្រាវជ្រាវ ដែលទទួលបានពីបណ្ដាក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងគោលដៅ កែសម្រួល និងសម្រួច, និងកំណត់អាទិភាពលើប្រធានបទទាំងនោះ និងឈានទៅរៀបចំសេចក្តីព្រាងនៃរបៀបវារៈស្រាវជ្រាវនេះ។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) GmbH, មូលនិធិជាតិជំនួយសង្គម, បេឡាជាតិសន្តិសុខសង្គម, វិទ្យាស្ថានជាតិស្ថិតិ, វិទ្យាស្ថានជាតិសុខភាពសាធារណៈ, លេខាធិការដ្ឋាននៃអនុគណៈកម្មធិការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា, ធនាគារពិភពលោកប្រចាំកម្ពុជា ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.