សិក្ខាសាលាបណ្ដុះបណ្ដាល និងពិគ្រោះយោបល់ ស្ដីពី “ការវាយតម្លៃកម្មវិបាករបស់កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍”
ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦
កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២ លោក ហួ តុលា អគ្គនាយករងមូលនិធិជាតិជំនួយសង្គមងតំណាង ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល និងពិគ្រោះយោបល់ ស្ដីពី “ការវាយតម្លៃកម្មវិបាករបស់កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍” ដែលរៀបចំដោយ អង្គភាពស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងគោលបំណងបណ្តុះបណ្តាល និងពិភាក្សាប្រមូលធាតុចូលបន្ថែមពាក់ព័ន្ធនឹងគោលបំណង វិធីសាស្ត្រស្រាវជ្រាវ និងការប្រមូលទិន្នន័យ ដើម្បីឱ្យការវាយតម្លៃកម្មវិបាកនេះ ប្រព្រឹត្តទៅដោយរលូន គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាង ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងផែនការ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជាតិជំនួយសង្គម ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ វិទ្យាស្ថានជាតិស្ថិតិ ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា អង្គការ Save the Children ប្រចាំកម្ពុជា មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំកម្ពុជា និងអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision) ប្រចាំកម្ពុជា។

















