សិក្ខាសាលាផ្សព្វផ្សាយស្តីពីការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦

ឆ្នាំ២០២៦លោក ខឹម សំអាត អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម តំណាងឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការងាររបស់គណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យចំនួន៣២ ក្រសួង-ស្ថាប័ន ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានៅសាលប្រជុំធំ ទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគម សមាជិកអចិន្ត្រៃ អ.ន.កថ្នាក់កណ្កាល ប្រធាន អនុប្រធាន តំណាង អ.ន.ក. ទាំង ៣២ ក្រសួង ស្ថាប័ន លោកជំទាវ លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃមូលនិធិជាតិជំនួយសង្គម និងលោក លោកស្រី ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ទាំង២៥រាជធានីខេត្ត។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.