សិក្ខាសាលាផ្សព្វផ្សាយ “ផែនការគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៥-២០៣៥” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦

ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករង និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) នៃមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) អមដោយក្រុមការងារលេខាធិការដ្ឋាន គ.ប.ទ. បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ “ផែនការគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៥-២០៣៥” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួង-ស្ថាប័ន សហគ្រាសសាធារណ: គ្រឹះស្ថានសាធារណ:រដ្ឋបាល រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត ប្រមាណ ៣០០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមដែនសមត្ថកិច្ច និងវិស័យរៀងៗខ្លួន។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.