សិក្ខាសាលាស្ដីពីការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន និងកិច្ចការពារអ្នកប្រើប្រាស់សម្រាប់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់

ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦លោក ហួ តុលា អគ្គនាយករងមូលនិធិជាតិជំនួយសង្គមងតំណាង ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការអនុវត្តសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងកិច្ចការពារអ្នកប្រើប្រាស់សម្រាប់មន្ត្រីរាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្ដល់នូវទស្សនទានជារួមពាក់ព័ន្ធនឹងការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន និងផ្ដល់ជាវេទិកាដល់បណ្ដាអង្គភាពពាក់ព័ន្ធដើម្បីពិគ្រោះយោបល់លើការអនុវត្តនូវគោលការណ៍ប្រកបដោយបរិយាបន្ន ដើម្បីស្វែងរកនូវចំណុចរួមមួយឈានទៅដល់ការកំណត់នូវយន្តការសម្របសម្រួលរួមរវាងអង្គភាពពាក់ព័ន្ធលើការអនុវត្តគោលការណ៍ប្រកបដោយបរិយាបន្ននេះ ដែលជាលទ្ធផល នឹងជួយសម្រួលដល់ជីវភាពរស់នោប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ជាពិសេស អ្នកប្រើប្រាស់ដែលងាយរងគ្រោះ។ដោយមានការអញ្ជើញចូលរួម ផ្ទាល់ និងតាមរយប្រព័ន្ធonline ពីសំណាក់លោក លោកស្រីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន និងមន្រ្តីសាខា ក.ប.ប. រាជធានី-ខេត្ត។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.